ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៤

នាថ្ងៃពុធ ​៥កើត ខែមាឃ ឆ្នំាថោះបញ្ចស័ក ព.ស.២៥៦៧ ​ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ​ឆ្នំា២០២៤ ​នៅសណ្ឋាគារសុខាភ្នំពេញ ​លោក ​កែវ សុខា ​ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង ​បានអញ្ជើញចូលរួមកម្មពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ ​នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ​ក្រោមអធិបតីដ៍ខ្ពង់ខ្ពស់បំផុតរបស់ ​សម្តេចមហាបវរធិបតី ​ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា។ ​

"ខ្ញុំសង្ឃឹមថា [កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ] ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យជាមួយនឹងការដកស្រង់ នូវមេរៀន និង បទពិសោធន៍ល្អៗ ព្រមទំាងការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជម្នះ នូវឧបសគ្គផងទំាងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ" ​អនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ ​សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ​ថ្លែងក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចំាឆ្នំា២០២៣ ​នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤។

ក្នុងពិធីនេះ ​សម្តេចមហាបវរធិបតី ​ក៍បានថ្លែងសន្ទរកថាបិទ ​និងផ្តល់អនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត ​សម្រាប់ជាទិសដៅក្នុងការអនុវត្តក្នុងឆ្នំា២០២៤ ​និងឆ្នំាបន្តបន្ទាប់ទៀត។ ​ពិធីនេះ ​មានការចូលរួមពីសំណាក់ ​ឯកឧត្តម ​លោកជំទាវ ​សមាជិក ​សមាជិកា ​នៃរាជរដ្ឋាភិបាល ​ឯកឧត្តម ​លោកជំទាវ ​រដ្ឋមន្រ្តី ​ថ្នាក់ដឹកនំា ​និងមន្រ្តីរាជការ ​ពីគ្រប់ក្រសួង ស្ថាប័ន ​ឯកឧត្តមរដ្ឋទូតប្រតិភូសហភាពអឺរ៉ុប ​អភិបាល ​នៃគណៈអភិបាលរាជធានី ខេត្ត ​ដៃគូអភិវឌ្ឍន៍ ​និងអង្គការមិនមែនរដ្ឋាភិបាល។

ព័ត៌មានទាក់ទង